khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ និងមេភូមិ ស្ថិតនៅសាលាសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ និងមេភូមិ ស្ថិតនៅសាលាសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការងារផ្តល់សេវាសាធារណៈ និងការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាសង្កាត់ក្នុងការចូលរួមបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរមូលដ្ឋានរួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមក បន្តយកចិត្តទុកដាក់ចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីទុក្ខលំបាក ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលកើតមានឡើង ដើម្បីទាក់ទាញសណ្តានចិត្តប្រជាពលរដ្ឋឱ្យបន្តគាំទ្រការដឹកនាំ និងអភិវឌ្ឈន៍មូលដ្ឋានសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។ ក្រើនរំលឹកដល់ប្រជាពលរដ្ឋបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលជាពិសេសវិធានការ “ ៣-កាពារ និង៣-កុំ ” និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ ក្រោយពីបានបញ្ចប់កិច្ចសំណេះសំណាល ឯកឧត្តមប្រធាន បានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងលើការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន និងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតអបអរសាទរ របស់ ថ្នាក់ដឹកនាំ សមាជិក គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ ថ្នាក់ដឹកនាំ សមាជិក គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅស្រុកទឹកឈូ ខេត្តកំពត
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកំលាំង មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនមហាជន ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានផ្ដល់ជូនកញ្ចប់អាហារស្រាយបួសខែ រ៉ម៉ាឌន ជូនដល់ស៊ូរ៉ាវ ម៉ាស្ជិត ទាំង៧ ក្នុងសង្កាត់ច្រាំងចំរេះទី១